Khmer First Close

តើសម្ដេចធិបតី ហ៊ុន ម៉ាណែត គិតគូរទៅលើអ្វីខ្លះក្នុងការពង្រឹងធនធានមនុស្សនៅកម្ពុជា?

ដោយ៖ សម្បត្តិ កិត្យា ​​ | 23 ម៉ោងមុន ព័ត៌មានជាតិ 149
តើសម្ដេចធិបតី ហ៊ុន ម៉ាណែត គិតគូរទៅលើអ្វីខ្លះក្នុងការពង្រឹងធនធានមនុស្សនៅកម្ពុជា? តើសម្ដេចធិបតី ហ៊ុន ម៉ាណែត គិតគូរទៅលើអ្វីខ្លះក្នុងការពង្រឹងធនធានមនុស្សនៅកម្ពុជា?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា គឺយើងត្រូវគិតទៅលើ បរិមាណ និងគុណភាព។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងធនធានមនុស្សនៅកម្ពុជា គឺគិតលើកត្ដាពីរ គឺបរិមាណ និងគុណភាព។ ទាក់ទងនឹងបរិមាណនេះ គឺយើងត្រូវបើក និងជំរុញឱ្យបានច្រើន។ ក្នុងន័យនេះ គឺយើងត្រូវគិតទៅលើលទ្ធភាពដែលប្រជាពលរដ្ឋខ្មែរអាចរៀនបានតាំងពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្ដម នៅគ្រប់ទីកន្លែងដែលយើងអាចរុញទៅបាន។

សម្ដេចធិបតីសង្កត់ធ្ងន់ថា បរិមាណ គឺជាការបើកឱកាស ឱ្យបានច្រើនដល់ប្រជាពលរដ្ឋ ដោយរឿងពីរដែលយើងត្រូវធ្វើ ទី១ គឺរុញកសាងសាលារដ្ឋនៅទីសាធារណៈឱ្យបានច្រើន ទី២ គឺបើកឱកាសឱ្យវិនិយោគិនចូលចូលរួម។

សម្ដេចធិបតី បានមានប្រសាសន៍បន្ដថា សម្រាប់ការបង្កើតនូវគុណភាព ក៏ត្រូវគិតទៅលើកត្ដាពីរគឺ ទី១ កម្រិតថ្នាក់រៀនដែលមាននៅមូលដ្ឋាន។ សម្ដេចគូសបញ្ជាក់ថា ប្រសិនបើសាលារៀនមានត្រឹមតែថ្នាក់អនុវិទ្យាល័យនោះ ធនធានមនុស្សរបស់យើង គឺរៀនបានត្រឹមតែថ្នាក់អនុវិទ្យាល័យប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើយើងមានដល់ថ្នាក់វិទ្យាល័យ នោះធនធានមនុស្សរបស់យើង នឹងរៀនដល់ថ្នាក់ទី១២ ហើយប្រសិនបើមានដល់សាកលវិទ្យាល័យទៀត ពិតប្រាកដនឹងមានអ្នកចូលរួមបន្ថែម។ ទី២ ពាក់ពន្ធនឹងការពង្រឹងកម្មវិធីសិក្សា គុណភាពគ្រូ វិធីសាស្រ្ដបង្រៀន និងការបំពាក់ឧបករណ៍ជំនួយដល់ការសិក្សាផ្សេងៗទៀត។

សម្ដេចធិបតី ក៏បានកត់សម្គាល់ឃើញថា កន្លងមក គឺការបង្រៀនមានភាពច្នៃប្រឌិតច្រើន ដោយសាលារៀនបានបង្កើតកម្មវិធីសិក្សាមានភាពប្រទាក់ក្រឡាគ្នា បែងចែកគ្រូដែលជាធនធានមនុស្សមានជំនាញច្បាស់លាស់លើមុខវិជ្ជានីមួយៗនោះ។ ដូច្នេះត្រូវបង្កើតការធានា និងការជំរុញគុណភាព កែសម្រួល និងធ្វើទំនើបកម្មឯកសារ និងនីតិវិធីក្នុងការបង្រៀន ទាំងរដ្ឋនិងឯកជន ទើបការងារនេះអាចទទួលបានជោគជ័យ៕

អត្ថបទទាក់ទង