Khmer First Close

តើ កត្តា សុខសន្តិភាព មានគុណតម្លៃអ្វីខ្លះចំពោះការប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា?

ដោយ៖ សម្បត្តិ កិត្យា ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ 142
តើ កត្តា សុខសន្តិភាព មានគុណតម្លៃអ្វីខ្លះចំពោះការប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា? តើ កត្តា សុខសន្តិភាព មានគុណតម្លៃអ្វីខ្លះចំពោះការប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព ប្រទេសកម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ។

ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាសុខសន្តិភាពនេះ ក៏បានផ្តល់លទ្ធភាព ឱ្យពុទ្ធបរិស័ទយើងបានធ្វើបុណ្យទាន តាមសេចក្តីប្រាថ្នា និងបើកឱកាសឱ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗ បន្ថែមទៀតទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី គឺជាសក្ខីកម្មថ្មីមួយទៀត ដែលបង្ហាញពីការរីកចម្រើនខាង ព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំផងដែរ៕

អត្ថបទទាក់ទង