Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា មានសុខដុមរមនាសាសនានិងជាតិសាសន៍ ដោយមិនប្រកាន់និន្នាការជ្រុលនិយមនោះទេ

ដោយ៖ សម្បត្តិ កិត្យា ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ 144
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា មានសុខដុមរមនាសាសនានិងជាតិសាសន៍ ដោយមិនប្រកាន់និន្នាការជ្រុលនិយមនោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា មានសុខដុមរមនាសាសនានិងជាតិសាសន៍ ដោយមិនប្រកាន់និន្នាការជ្រុលនិយមនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មានសុខដុមរមនាសាសនា និងរក្សាបាននូវតម្លៃនៃសាមគ្គីភាព រវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ ពោលគឺគ្រប់សាសនាទាំង អស់អាចរស់នៅជាមួយគ្នាបាននៅក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍ។

ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយសេរីភាពខាងជំនឿ និងការប្រតិបត្តិសាសនាដទៃទៀត ក៏ត្រូវបានធានានៅក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ទៅដល់ជំនឿ ឬសាសនាដទៃទៀតឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនាជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភពនៃសេចក្តីស្រឡាញ់ បញ្ញាញាណ សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី ផ្នត់គំនិត ឥរិយាបថ សកម្មភាពរបស់ ប្រជាជនខ្មែរ ដែលបង្ហាញឱ្យឃើញច្បាស់តាមរយៈចរិតរួសរាយរាក់ទាក់ ស្មោះត្រង់ សុភាពរាបសាទន់ភ្លន់ និងម៉ឺងម៉ាត់៕

អត្ថបទទាក់ទង