Khmer First Close

១៩ឆ្នាំមុន លោក សម រង្ស៊ី សរសេរលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន រឿងចោទប្រកាន់ថានៅពីក្រោយករណីបោកគ្រាប់បែក នៅមុខរដ្ឋសភាចាស់ (មានលិខិតសុំទោសរបស់ សម រង្ស៊ី)

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 196
១៩ឆ្នាំមុន លោក សម រង្ស៊ី សរសេរលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន រឿងចោទប្រកាន់ថានៅពីក្រោយករណីបោកគ្រាប់បែក នៅមុខរដ្ឋសភាចាស់ (មានលិខិតសុំទោសរបស់ សម រង្ស៊ី) ១៩ឆ្នាំមុន លោក សម រង្ស៊ី សរសេរលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន រឿងចោទប្រកាន់ថានៅពីក្រោយករណីបោកគ្រាប់បែក នៅមុខរដ្ឋសភាចាស់ (មានលិខិតសុំទោសរបស់ សម រង្ស៊ី)

(ភ្នំពេញ)៖ កាលពី១១ឆ្នាំមុន លោក សម រង្ស៊ី បានសរសេរ​លិខិត​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បី​សុំទោស​ចំពោះ​ការ ចោទប្រកាន់សម្តេចថា ជាអ្នក​នៅពីក្រោយ​ខ្នងចំពោះ​ឃាតកម្ម​បោក​គ្រាប់បែក នៅមុខរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។

នៅក្នុងលិខិតលោក សម រង្ស៊ី ដែលចុះហត្ថលេខាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០៦ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយដោយ បានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្រ្តី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្រ្តី នៅពីក្រោយការគប់គ្រាប់បែកហ្វូង បាតុករថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា ការចោទបសម្តេចនាយករដ្ឋមន្រ្តី ថាប៉ុនប៉ងសម្លាប់ឥស្សរជនប្រាំនាក់ និងការចោទប្រកាន់មួយចំនួនទៀតមកលើសម្តេចនាយករដ្ឋមន្រ្តី»។

លោក សម រង្ស៊ី បានបញ្ជាក់ដោយសង្កត់ធ្ងន់ៗថា៖ «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបទរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងនោះ ហើយចៀសវាងមិនឱ្យ បញ្ហាបែបនេះកើតមានឡើងទៀត»។

ខាងក្រោមនេះជាលិខិតសុំទោសរបស់ លោក សម រង្ស៊ី កាលពីឆ្នាំ២០០៦៖

អត្ថបទទាក់ទង