Khmer First Close

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ទោះបីរូបកាយ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បាត់បង់ទៅក៏ពិតមែន ប៉ុន្តែកិត្តិយស កេរ្តិ៍ឈ្មោះ អំពើល្អជាកុសល បន្តនៅស្ថិតស្ថេរក្នុងសន្តានចិត្តបងប្អូន កូន ចៅ និងញាតិមិត្ត ជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 153
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ទោះបីរូបកាយ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បាត់បង់ទៅក៏ពិតមែន ប៉ុន្តែកិត្តិយស កេរ្តិ៍ឈ្មោះ អំពើល្អជាកុសល បន្តនៅស្ថិតស្ថេរក្នុងសន្តានចិត្តបងប្អូន កូន ចៅ និងញាតិមិត្ត ជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ទោះបីរូបកាយ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បាត់បង់ទៅក៏ពិតមែន ប៉ុន្តែកិត្តិយស កេរ្តិ៍ឈ្មោះ អំពើល្អជាកុសល បន្តនៅស្ថិតស្ថេរក្នុងសន្តានចិត្តបងប្អូន កូន ចៅ និងញាតិមិត្ត ជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគោរពផ្ញើសារលិខិតរំលែកទុក្ខសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចំពោះមរណភាព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។
សារលិខិត បានបញ្ជាក់ថា៖ “ខ្ញុំ និងភរិយា សូមគោរពអនុញ្ញាតសម្តែងនូវមនោសញ្ចេតនាក្ដុកក្ដួលឥតឧបមា និងសេចក្តីសោកស្តាយជាទីបំផុត បន្ទាប់ពីបានទទួលដំណឹងថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើត និងជាបងថ្លៃ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាព នៅថ្ងៃសុក្រទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០២:២៧នាទីព្រឹក ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយទុក្ខសោកនេះ ខ្ញុំបាទ និងភរិយា សូមគោរពចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាការបាត់បង់ នូវបងប្រុសច្បងក្នុងគ្រួសារ បងថ្លៃ លោកឪពុកធំ លោកឪពុក ជីតា ជាទីគោរពស្រលាញ់បំផុត ប្រកបទៅ ដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងមនុស្សធម៌ ដែលតែងតែប្រកាន់ខ្ជាប់សេចក្តីបរិសុទ្ធក្នុងព្រះធម៌ បូជាចំពោះព្រះពុទ្ធសាសនា និងចូលរួមកសាងសមិទ្ធផលនានាជាច្រើនទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ។
ទោះបីរូបកាយ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បាត់បង់ទៅក៏ពិតមែន ប៉ុន្តែកិត្តិយស កេរ្តិ៍ឈ្មោះ អំពើល្អជាកុសល បន្តនៅស្ថិតស្ថេរក្នុងសន្តានចិត្តបងប្អូន កូន ចៅ និងញាតិមិត្ត ជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍៕

អត្ថបទទាក់ទង