Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន ៖ អតីតតំបន់ព្រៃ បច្ចុប្បន្នប្រែមុខមាត់ថ្មី ទៅជាតំបន់អភិវឌ្ឍ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1192
សម្តេចតេជោ ហ៊ុន សែន ៖ អតីតតំបន់ព្រៃ បច្ចុប្បន្នប្រែមុខមាត់ថ្មី ទៅជាតំបន់អភិវឌ្ឍ សម្តេចតេជោ ហ៊ុន សែន ៖ អតីតតំបន់ព្រៃ បច្ចុប្បន្នប្រែមុខមាត់ថ្មី ទៅជាតំបន់អភិវឌ្ឍ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលឈរនៅវិធីសាស្ត្រមួយដ៏ត្រឹមត្រូវ នៅត្រង់ថា យកស្លឹកឆ្នោត ខ្ចប់ស្ករត្នោត មានន័យថា យកចំណូលពីទីក្រុងភ្នំពេញ មកអភិវឌ្ឍទីក្រុងភ្នំពេញតែម្តង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា កាលពីដើមតំបន់ដែលកំពុងនៅទីនេះ ឬស្សីកែវ គឺជាតំបន់ដែលមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយការតភ្ជាប់រហូតដល់ទីតាំងប្រកួតស៊ីហ្គេម (ពហុកីឡាដ្ឋានមរកតេជោ) និងវិមានឈ្នះឈ្នះ សុទ្ធតែតំបន់បានបញ្ជូនយុវជនពីត្រើយម្ខាងក្រុងភ្នំពេញ ដោយរាប់ទាំងស្ថាប័ន ដូចជាក្រសួងការបរទេសជាដើម មកកាប់ព្រៃនៅតំបន់នេះ ឬស្សីកែវ ដើម្បីការពារកុំឱ្យពួកខ្មែរក្រហមចូលមកកៀកទីក្រុងភ្នំពេញ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា នៅចាំបានទេនៅឆ្នាំ១៩៨៩ គឺក្រោយ ១០ឆ្នាំ ជាពេលក្រោយរំដោះចេញពីរបបប៉ុល ពត ជាពេលដែលធ្វើពិធីបុណ្យធំមួយ ដោយមានព្យុះហយាត្រានៃកងកម្លាំងប្រដាប់អាវុធ ក៏ដូចមហាជនផង ពេលនោះពួកខ្មែរក្រហម បានបាញ់ហាសបេ ១២ ចូលមកតំបន់ឬស្សីកែវ សំដៅមកឃ្លាំងសាំង ដូចនេះ រដ្ឋាភិបាលជំនាន់នោះ តម្រូវឱ្យមានកាប់ព្រៃនៅខាងតំបន់ឆ្នេរត្រើយម្ខាងតំបន់ជ្រោយចង្វា និងឬស្សី ធ្វើឱ្យរដូវវស្សាគឺទឹក នៅរដូវប្រាំងដុះដើមត្រែង ឥឡូវមិនឃើញមានដើមត្រែងយោលទៀតទេ បែរជាឃើញសំណង់ផ្សេងៗ អគារធំខ្ពស់ សុទ្ធបម្រើឱ្យការអភិឌ្ឍន៍៕

អត្ថបទទាក់ទង