Khmer First Close

សម្ដេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់បណ្ឌិត សេង សារី ឱ្យជូនជនក្បត់ជាតិ៣ជំនាន់មកកម្ពុជាផង

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1194
សម្ដេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់បណ្ឌិត សេង សារី ឱ្យជូនជនក្បត់ជាតិ៣ជំនាន់មកកម្ពុជាផង សម្ដេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់បណ្ឌិត សេង សារី ឱ្យជូនជនក្បត់ជាតិ៣ជំនាន់មកកម្ពុជាផង

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកបណ្ឌិត សេង សារី គឺជាអ្នកផ្តល់យោបល់ឱ្យជនក្បត់ជាតិ៣ជំនាន់ចូលស្រុកខ្មែរ តាមប្រទេសថៃ ដោយសារថៃមានការប្រែប្រួលនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់លោកបណ្ឌិត សេង សារី ឱ្យជូនជនក្បត់ជាតិ៣ជំនាន់មកកម្ពុជាដោយខ្លួនឯងមក។ សម្តេចបានបន្តថា កុំផ្តល់យោបល់ឱ្យគេមកងាប់ឱ្យសោះ ព្រោះអ្នកឯងវិភាគយូរៗទៅ ឡប់ហើយ៕

អត្ថបទទាក់ទង