Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលចង់ធ្វើបាតុកម្ម គឺគុករង់ចាំជានិច្ច

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1148
សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលចង់ធ្វើបាតុកម្ម គឺគុករង់ចាំជានិច្ច សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលចង់ធ្វើបាតុកម្ម គឺគុករង់ចាំជានិច្ច

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុករង់ចាំជានិច្ចចំពោះអ្នកទាំងឡាយណាដែលញុះញង់ធ្វើបាតុកម្ម និងចូលរួមធ្វើបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់ គជប និងក្រុមប្រឹក្សាធម្មនុញ្ញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមត្ថកិច្ចនិងអនុវត្តន៍ការចាប់ខ្លួនទាំងអស់ មិនថានៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិទេ ចំពោះអ្នកដែលបានបង្កអសន្តិសុខ នៅក្នុងសង្គម។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា ដើម្បីធានាដល់ការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជន៕

អត្ថបទទាក់ទង