Khmer First Close

លេខាធិការដ្ឋាន គ.ស.ព.ស. ៖ ការបង្ហោះវីដេអូ អំពីការលុបលេណដ្ឋានដើម្បីដកទ័ពថយ ឯទាហាននៃភាគីម្ខាងទៀតធ្វើការសម្រុកចូលក្នុងដែននៃបូរណភាពទឹកដីកម្ពុជា គឺជា «ព័ត៌មានក្លែងបន្លំ»

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 149
លេខាធិការដ្ឋាន គ.ស.ព.ស. ៖ ការបង្ហោះវីដេអូ អំពីការលុបលេណដ្ឋានដើម្បីដកទ័ពថយ ឯទាហាននៃភាគីម្ខាងទៀតធ្វើការសម្រុកចូលក្នុងដែននៃបូរណភាពទឹកដីកម្ពុជា គឺជា «ព័ត៌មានក្លែងបន្លំ» លេខាធិការដ្ឋាន គ.ស.ព.ស. ៖ ការបង្ហោះវីដេអូ អំពីការលុបលេណដ្ឋានដើម្បីដកទ័ពថយ ឯទាហាននៃភាគីម្ខាងទៀតធ្វើការសម្រុកចូលក្នុងដែននៃបូរណភាពទឹកដីកម្ពុជា គឺជា «ព័ត៌មានក្លែងបន្លំ»

នាល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស. បានចេញមកបញ្ជាក់ថា ការបង្ហោះវីដេអូ អំពីការលុបលេណដ្ឋានដើម្បីដកទ័ពថយ ឯទាហាននៃភាគីម្ខាងទៀតធ្វើការសម្រុកចូលក្នុងដែននៃបូរណភាពទឹកដីកម្ពុជា គឺជា «ព័ត៌មានក្លែងបន្លំ។

គ.ស.ព.ស. បានគូសបញ្ជាក់ថា ការបង្ហោះផ្សាយនេះគឺជាការផ្សាយដោយចេតនាទុច្ចរិតបំពុលសង្គមរបស់ក្រុមអគតិដែលតែងរិះរកគ្រប់ឧបាយកលញុះញង់ បំភ្លៃ បំភ័ន្ត និងបំផ្លើសដើម្បីបង្កអរិភាពជាមួយប្រទេសជិតខាង កេងចំណេញនយោបាយ និងបំបាក់ទឹកចិត្តកងទ័ព។ បន្ថែមពីលើនេះ គ.ស.ព.ស. ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋកុំយល់ច្រលំ និងបញ្ឈប់ការចែករំលែកវីដេអូនេះ៕

អត្ថបទទាក់ទង