Khmer First Close

សម្តេចតេជោ ហ៊ុន សែន៖ មេបក្សប្រឆាំងនៅក្រៅប្រទេស នៅតែប៉ុនប៉ងបង្ករចលាចលដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 185
សម្តេចតេជោ ហ៊ុន សែន៖ មេបក្សប្រឆាំងនៅក្រៅប្រទេស នៅតែប៉ុនប៉ងបង្ករចលាចលដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន៖ មេបក្សប្រឆាំងនៅក្រៅប្រទេស នៅតែប៉ុនប៉ងបង្ករចលាចលដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេបក្សប្រឆាំងនៅក្រៅប្រទេស នៅតែប៉ុនប៉ងបង្ករឱ្យមានចលាចលសង្គមដើម្បីកេងចំណេញពីចលាចលនោះដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ២០១៣ ថៅកែបាតុកម្ម បានទៅទាញទម្លាយទ្វាររោងចក្របង្ខំឱ្យកម្មករចេញមកធ្វើបាតុកម្មជាមួយខ្លួន។ មេបក្សប្រឆាំងរូបនោះ មិនខ្លាចក្នុងការធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីតែបានអំណាចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា នរណាក៏ត្រូវការសន្តិភាពដែរ សូម្បីតែមេបក្សប្រឆាំង ក៏ត្រូវការដែរ ប៉ុន្តែពួកគេអាងខ្លួនតែនៅក្រៅប្រទេស តែងតែធ្វើញុះញង់ ដល់កូនចៅរបស់ខ្លួននៅក្នុងស្រុកឲ្យមានចលាចល និងធ្វើការបះបោរគ្រប់រូបភាព ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចលនារបស់ពួកគេមិនបានសម្រេចជោគជ័យនោះទេ៕

អត្ថបទទាក់ទង