Khmer First Close

អបអរសាទរ! ពលករខ្មែរចំនួន ៣៤នាក់ ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ

ដោយ៖ សម្បត្តិ កិត្យា ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ 138
អបអរសាទរ! ពលករខ្មែរចំនួន ៣៤នាក់ ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ អបអរសាទរ! ពលករខ្មែរចំនួន ៣៤នាក់ ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ

(កោះកុង)៖ ពលករខ្មែរចំនួន ៣៤នាក់ដែលទើបវិលត្រឡប់ពីប្រទេសថៃ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ក្នុងខេត្តកោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។

ពលករទាំង ៣៤រូប ដែលមានស្ត្រី ១២នាក់ ដោយ៣២នាក់ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ផ្នែកកសិកម្ម ខណៈដែលពលករពីររូបដែលជាប្តីប្រពន្ធបានធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ផ្នែកឧស្សាហកម្ម។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលមកស្រុកកំណើតវិញ សូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕

(ប្រភពក្រសួងការងារ)