Khmer First Close

ប៉ូលិសថៃ រឹបអូសអាវុធរាប់ពាន់ដើម គ្រឿងផ្ទុះរាប់រយគ្រាប់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ ក្នុងយុទ្ធនាការបោសសំអាតឧក្រិដ្ឋកម្ម

ដោយ៖ សម្បត្តិ កិត្យា ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ 139
ប៉ូលិសថៃ រឹបអូសអាវុធរាប់ពាន់ដើម គ្រឿងផ្ទុះរាប់រយគ្រាប់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ ក្នុងយុទ្ធនាការបោសសំអាតឧក្រិដ្ឋកម្ម ប៉ូលិសថៃ រឹបអូសអាវុធរាប់ពាន់ដើម គ្រឿងផ្ទុះរាប់រយគ្រាប់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ ក្នុងយុទ្ធនាការបោសសំអាតឧក្រិដ្ឋកម្ម

(បាងកក)៖ កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ប៉ូលិសនៅប្រទេសថៃ បានឱ្យដឹងថា ប្រតិបត្តិការបោសសំអាតឧក្រិដ្ឋកម្មទូទាំងប្រទេស ត្រូវបានធ្វើឡើង ហើយជាលទ្ធផលអាវុធរាប់ពាន់ដើម គ្រឿងផ្ទុកសារធាតុផ្ទុះរាប់រយគ្រាប់ និងជនសង្ស័យរាប់ពាន់នាក់ ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ។

អគ្គស្នងការប៉ូលិសជាតិថៃ លោក Kittirat Phanphet បានឱ្យដឹងថា យុទ្ធនាការបោសសំអាតឧក្រិដ្ឋកម្មទូទាំងប្រទេសខាងលើ បានប្រព្រឹត្តទៅសរុបរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ខណៈជាលទ្ធផល កាំភ្លើង៤៤២២ដើម គ្រាប់រំសេវ២៦ ៤៩០គ្រាប់ គ្រឿងផ្ទុះ ៦០៦គ្រាប់ ត្រូវបានរឹបអូស ហើយជនសង្ស័យចំនួន៣ ៦៨៦នាក់ ត្រូវបានឃាត់ខ្លួន។

លោក Kittirat បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះ ស្របជាមួយគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ រក្សាសន្តិសុខផ្ទៃក្នុង និងការពារសន្តិភាព ក៏ដូចជាសណ្តាប់ធ្នាប់ នៅក្នុងប្រទេស។ លោកបានបន្តថា កងកម្លាំងប៉ូលិសថៃ នឹងពង្រឹងការអនុវត្តច្បាប់ ប្រឆាំងការគំរាមកំហែងគ្រប់ទម្រង់ ហើយពន្លឿននីតិវិធីផ្តន្ទាទោសជនល្មើស ដោយស្របតាមដំណើរការច្បាប់ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងភាពប្រាកដប្រជា។ លើសពីនេះ លោកបានបង្គាប់ឱ្យអង្គភាពទាំងអស់ខិតខំធ្វើការកាន់តែល្អ ដើម្បីកសាងភាពជឿជាក់ ក្នុងចំណោមសាធារណជន៕

អត្ថបទទាក់ទង