Khmer First Close

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ 130
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

(រាជធានីភ្នំពេញ)៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP)ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមុនលោកស្រីបញ្ចប់បេសកកម្មនៅកម្ពុជានាពេលយ៉ាងខ្លីខាងមុខនេះ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម វង្សី វិស្សុត និងលោកស្រី Alissar Chaker បានផ្តោតកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាង UNDP និងរាជរដ្ឋាភិបាលកម្ពុជា, ភាពសមស្របនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា, និងការឆ្លើយតបនឹងការប្រែប្រួលនៃសភាពការណ៍សាកល

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះ លោកស្រី Alissar Chaker ក្នុងនាមជាតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានគូសរំលេចពីកិច្ចសហប្រតិបត្តិការនិងសមិទ្ធផលការងារដែលរាជរដ្ឋាភិបាលកម្ពុជា និង UNDP សម្រេចបានរួមគ្នាកន្លងមក ពិសេសលើគម្រោងគាំពាសង្គមដើម្បីបញ្ចប់ភាពក្រីក្រ, កិច្ចការពារបរិស្ថាន, និងគម្រោងផ្សេងៗជាច្រើនទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាដោយសារការប្រែប្រួល និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយសាកល និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាចាំបាច់ត្រូវកសាង
សមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងចាប់យកបច្ចេកវិទ្យាដែលជាចលករនៃកំណើន ក៏ដូចជាបង្កើនផលិតភាព និងភាពធនរបស់ខ្លួន ដែលទាំងអស់នេះត្រូវបានគូសរំលេចជាគោលដៅយុទ្ធសាស្ត្រនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី

លោកស្រី Alissar Chaker បានលើកឡើងថាការងារដែល UNDP បាននិងកំពុងបំពេញជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើមូលហេតុឬសគល់នៃបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា។ លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះ
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលលោកស្រីយលថាបានបង្ហាញពីមហិច្តាខ្ពស់របស់រាជរដ្ឋាភិបាល ហើយផ្អែកលើបទពិសោធរបស់លោកស្រីជាមួយរាជរដ្ឋាភិបាលកម្ពុជា លោកស្រីក៏បានបង្ហាញនូវជំនឿទុកចិត្តថាកម្ពុជាអាចធ្វើបាន និងអាចសម្រេចចក្ខុវិស័យដ៏ឧត្តុង្គឧត្តមនេះ

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកស្រី AlissarChaker បានពិភាក្សាអំពីភាពចាំបាច់នៃការផ្សារភ្ជាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) របស់កម្ពុជា ដើម្បីឱ្យត្រូវទៅនឹងបរិបទរបស់ប្រទេសកម្ពុជា ក៏ដូចជាស្របទៅនឹងបរិការណ៍សាកលដែលមានការវិវត្តឥតឈប់ឈរ

មុននឹងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមជាមួយស្មារតីបុរេសកម្មរបស់លោកស្រី ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងបានជូនពរលោកស្រីជោគជ័យក្នុងបេសកកម្មថ្មីបន្ថែមទៀត

អត្ថបទទាក់ទង