Khmer First Close

តើ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបដូចម្តេចចំពោះការទាមទារបង្ហាញត្រាបញ្ជាក់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 182
តើ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបដូចម្តេចចំពោះការទាមទារបង្ហាញត្រាបញ្ជាក់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)? តើ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបដូចម្តេចចំពោះការទាមទារបង្ហាញត្រាបញ្ជាក់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានផ្ញើលិខិតទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយ ប៉ុន្ដែបែរជាមានបងប្អូនប្រឆាំងមួយចំនួនទាមទារឱ្យបង្ហាញការបោះត្រាឬការបញ្ជាក់ទៅវិញ ដែលប្រការនេះ មិនមែនជារឿងត្រឹមត្រូវនោះឡើយព្រោះជាសមត្ថកិច្ចការងារ និងក្រមសីលធម៌ នីតិវិធីការងាររបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បងប្អូនប្រឆាំងក៏ប្រឆាំងទៅចុះ ប៉ុន្ដែកុំប្រឆាំងជ្រុលនិយមពេកដែលនាំឱ្យខូចផលប្រយោជន៍ជាតិ។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មាននីតិវិធីរបស់តុលាការ មិនអាចយកពាក្យបណ្ដឹងណាមួយទៅបង្ហាញមុនពេលកាត់ក្ដីទេ មិនថាតុលាការជាតិឬអន្តរជាតិ ពីព្រោះបើយើងធ្វើមិនស្រួល តុលាការមានសិទ្ធិព្យួរបណ្ដឹងរបស់កម្ពុជាបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនខ្មែរដែលមាននិន្នាការប្រឆាំងជ្រុលនិយម កុំទាមទារហួសហេតុឱ្យកម្ពុជាបង្ហាញត្រា ឬឯកសារបញ្ជាក់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

អត្ថបទទាក់ទង