Khmer First Close

កម្ពុជានិងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌលើពន្ធគយបដិការដែលនឹងផ្សព្វផ្សាយនាពេលដ៏ខ្លីខាងមុខ

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 151
កម្ពុជានិងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌលើពន្ធគយបដិការដែលនឹងផ្សព្វផ្សាយនាពេលដ៏ខ្លីខាងមុខ កម្ពុជានិងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌលើពន្ធគយបដិការដែលនឹងផ្សព្វផ្សាយនាពេលដ៏ខ្លីខាងមុខ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យ និងឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធគយបដិការដែលនឹងផ្សព្វផ្សាយជាសាធារណៈនាពេលដ៏ខ្លីខាងមុខ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕

 

អត្ថបទទាក់ទង