Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើទំនើបកម្មវិស័យយោធារបស់កម្ពុជា គឺដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់បរទេសតែប៉ុណ្ណោះ

ដោយ៖ សម្បត្តិ កិត្យា ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ 134
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើទំនើបកម្មវិស័យយោធារបស់កម្ពុជា គឺដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់បរទេសតែប៉ុណ្ណោះ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើទំនើបកម្មវិស័យយោធារបស់កម្ពុជា គឺដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់បរទេសតែប៉ុណ្ណោះ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កំណែទម្រង់កងទ័ព ដែលយើងបានធ្វើកន្លងមក ផ្អែកទៅលើបទពិសោធន៍ និងបញ្ហាប្រឈមចំពោះមុខ យើងបានធ្វើឱ្យលទ្ធភាព និងសមត្ថភាពរបស់យើងគ្រប់គ្រាន់ ហើយកាន់តែរឹងមាំ។

ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នយើងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការការពារបូរណភាពទឹកដីរបស់យើង ប៉ុន្តែក៏យើងមិនអាចនៅហ្នឹងថ្កល់នោះទេ ដោយយើងត្រូវដើរទៅមុខពោលគឺយើងត្រូវធ្វើកំណែទម្រង់កងទ័ពជាបន្តទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការកសាង និងធ្វើទំនើបកម្មវិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីនរណាទេ ប៉ុន្ដែដើម្បីការពារជាតិ និងបូរណភាពទឹកដីរបស់យើងពីការឈ្លានពានរបស់បរទេសតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង