Khmer First Close

សេចក្តីរាយការណ៍ពីកងទ័ពកម្ពុជា៖ កងទ័ពថៃបានស្លាប់ និងរងរបួសច្រើននាក់ និងកងទ័ពថៃមួយចំនួនបានរត់បាក់ស្បាត

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ 487
សេចក្តីរាយការណ៍ពីកងទ័ពកម្ពុជា៖ កងទ័ពថៃបានស្លាប់ និងរងរបួសច្រើននាក់ និងកងទ័ពថៃមួយចំនួនបានរត់បាក់ស្បាត សេចក្តីរាយការណ៍ពីកងទ័ពកម្ពុជា៖ កងទ័ពថៃបានស្លាប់ និងរងរបួសច្រើននាក់ និងកងទ័ពថៃមួយចំនួនបានរត់បាក់ស្បាត

(ភ្នំពេញ)៖ ក្រោយពីមានការប្រយុទ្ធគ្នាចាប់ពីម៉ោង ៨៖៤៦នាទីព្រឹកមិញនេះ ព័ត៌មានពីសមរភូមិបានឱ្យដឹងថា កងទ័ពថៃបានស្លាប់និងរងរបួសច្រើននាក់ និងកងទ័ពថៃមួយចំនួនបានរត់បាក់ស្បាត។

តាមប្រភពពីកងទ័ពជួរមុខ កម្លាំងកងទ័ពកម្ពុជាបានគ្រប់គ្រងបានទាំងស្រុងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីទាំងស្រុង ហើយកងទ័ពថៃបានបាក់ស្បាត និងបានរត់ចោលអាវុធយុទ្ធភណ្ឌរបស់ខ្លួន។ រហូតមកដល់ពេលនេះ កម្លាំងកងទ័ពកម្ពុជាបាននិងកំពុងបន្តគ្រប់គ្រងសមរភូមិទាំងស្រុង។

Following the clashes between Cambodian and Thai soldiers at the border that began at 8:46 this morning, reports from the battlefield indicate that several Thai soldiers were killed or wounded, and some thai units fled in disarray.

អត្ថបទទាក់ទង