Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ 169
អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃគឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទីព្រឹក កងកម្លាំងថៃបានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី។ នៅម៉ោង ០២:៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច។ ហើយនៅម៉ោង ០៤:៥០នាទី ការបាញ់ផ្លោងបន្ថែមទៀតទៅលើប្រសាទតាមាន់ធំ និងប្រាសាទតាក្របី។ នៅម៉ោង ០៦:០០នាទី កងទ័ពថ្មើរជើងថៃបានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មកក៏មានការឈ្លានពានជាទ្រង់ទ្រាយធំនៅម៉ោង ០៦:៣០នាទី ដោយមានរថក្រោះ និងកងទ័ពថ្មើរជើងចូលទៅក្នុងតំបន់ជាច្រើន រួមមាន វាលឥន្រ្ទី ៥មករា ភ្នំខ្មោច និងអានសេះ។

សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនទាំងនេះបានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលដឹកនាំដោយលោកប្រធានាធិបតី Donald Trump ក្នុងការស្វែងរកបទឈប់បាញ់ ដែលជាកិច្ចខិតខំប្រឹងប្រែងត្រូវបានគាំទ្រជាសាធារណៈ និងច្បាស់លាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ ការបន្តរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ប្រតិបត្តិការយោធាដ៏គឃ្លើន និងការមិនគោរពតាមច្បាប់អន្តរជាតិ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព មិនត្រឹមតែនៅតាមព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូល។ សកម្មភាពបែបនេះធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងបង្ហាញពីចេតនាច្បាស់លាស់របស់ប្រទេសថៃក្នុងការបង្កើនជាជាងកាត់បន្ថយជម្លោះ។

កម្ពុជាអំពាវនាវឱ្យកងទ័ពភូមិន្ទថៃបញ្ឈប់ការភូតភរជាបន្ទាន់ ហើយឈប់ប្រើលេសមិនពិត ដើម្បីបង្ហាញពីហេតុផលការឈ្លានពានខុសច្បាប់របស់ខ្លួន។ សហគមន៍អន្តរជាតិត្រូវតែចាត់ទុកប្រទេសថៃឱ្យទទួលខុសត្រូវពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឱ្យបញ្ចប់រាល់អរិភាពទាំងអស់។ កម្ពុជាបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ កម្ពុជាសូមបញ្ជាក់សារជាថ្មីនូវអធិបតេយ្យភាព និងសិទ្ធិស្វ័យការពាររបស់ខ្លួន ដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងអាយុជីវិតរបស់ប្រជាជនខ្លួនប្រឆាំងនឹងការឈ្លានពានខុសច្បាប់របស់ប្រទេសថៃ។

Statement
By the Spokesperson of the Ministry of National Defense of the Kingdom of Cambodia
Phnom Penh, July 27, 2025 – Her Excellency LTG Maly Socheata, Under Secretary of State and Spokesperson of the Ministry of National Defense of the Kingdom of Cambodia, categorically rejects and condemns in the strongest terms the baseless and irresponsible accusation by Thailand that Cambodia initiated hostilities.
The Ministry of National Defense of the Kingdom of Cambodia categorically rejects and condemns in the strongest terms the baseless and irresponsible accusation by Thailand that Cambodia initiated hostilities. This false claim is nothing more than a desperate attempt to shift attention away from Thailand’s own flagrant and repeated violations of Cambodia’s sovereignty and international law. The facts are indisputable: it was Thailand that launched the first wave of brutal attacks against Cambodian territory. On 27 July 2025, at 02:00, Thai forces shelled Veal Intry location; by 02:30, they expanded the bombardment to Ta Thao, Phnom 333, and Phnom Khmouch; and at 04:50, additional shelling struck Tamone Thom and Ta Krabey. At 06:00, Thai ground troops invaded Phnom Khmouch, An Ses, and Veal Intry location, followed by a large-scale incursion at 06:30 involving tanks and ground troops into multiple areas, including Veal Intry, 5 Makara, Phnom Khmouch, and An Ses.
These deliberate and coordinated acts of aggression occurred despite ongoing efforts led by President Donald Trump to broker a ceasefire—efforts that were publicly and unequivocally supported by Samdech Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. Thailand’s continued violations of Cambodia’s sovereignty, its aggressive military operations, and its blatant disregard for international norms constitute one of the gravest threats to the rules-based international order and to peace and stability not only along the Cambodia-Thailand border but across the entire region. Such actions undermine all efforts toward peaceful resolution and expose Thailand’s clear intent to escalate rather than de-escalate the conflict.
Cambodia calls upon the Royal Thai Army to immediately cease its lies and stop using false pretexts to justify its illegal invasion. The international community must hold Thailand fully accountable for its crimes and demand an end to all hostilities. Cambodia reiterates its firm commitment to an immediate ceasefire and to resolving all disputes through peaceful means in accordance with international law. At the same time, Cambodia reaffirms its sovereign and inherent right to self-defense, as enshrined in Article 51 of the United Nations Charter, to protect its territorial integrity, national sovereignty, and the lives of its people against Thailand’s ongoing and unlawful aggression.

អត្ថបទទាក់ទង