Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យប្រធានតំណាងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1128
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យប្រធានតំណាងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យប្រធានតំណាងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងថ្មីនៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Sanui Kazumasa និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រឹងមាំ រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលជប៉ុន ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនសម្រាប់ ក.ប.ទ. តាមរយៈទីភ្នាក់ងារ JICA។

នាឱកាសនេះលោក Sanui Kazumasa បានកោតសរសើរទៅលើកិច្ចខិតខំ ស្នាដៃ និងសមិទ្ធផលរបស់ ក.ប.ទ. ព្រមទាំងបានបង្ហាញគោលជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក.ប.ទ. ដើម្បីចូលរួមចំណែកលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងបន្តធ្វើការយ៉ាងស្អិតរមួតជាមួយមន្ត្រីបច្ចេកទេសរបស់ ក.ប.ទ. ជាពិសេសលើវិស័យសន្តិសុខសាយប័រ ដែលទីភ្នាក់ងារ JICA បានត្រៀមអ្នកជំនាញការរួចជាស្រេចដើម្បីបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ ក.ប.ទ. និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឆន្ទៈរបស់ទីភ្នាក់ងារ JICA ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធលើផ្នែកសន្តិសុខសាយប័រ និងសំណូមពរដល់ទីភ្នាក់ងារ JICA ពិនិត្យលទ្ធភាពក្នុងជួយគាំទ្រលើផ្នែកផ្សេងៗទៀតផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីសមិទ្ធផលថ្មីៗដែលក្រសួងសម្រេចក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជាពិសេសលទ្ធផលនៃការងារកំណែទម្រង់ការរៀបចំស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍវិស័យក្រោមសមត្ថកិច្ចក្រសួង ដែលសម្រេចបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ និងជាទីមោទនៈ។

អត្ថបទទាក់ទង