សូមបងប្អូនរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ Fake news របស់ថៃឈ្លានពានទឹកដីកម្ពុជា!
នៅលើបណ្តាញផ្សព្វផ្សាយសង្គម ថៃបានបង្កើតអាខោនគណនីក្លែងក្លាយ ដើម្បីវាយលុកព័ត៌មានក្លែងក្លាយ Fake news ដោយយករូបភាព ឬវិឌីអូចាស់ៗ ជាច្រើនឆ្នាំមកហើយ មកបង្ហោះបំភ័ន្តសាធាណៈជន ដោយថៃបានសម្ដែងជាឆាកល្ខោនអាក្រក់ៗ បំផ្លើស បំប៉ោង ប្រមាថ ក្នុងល្បិចកិច្ចកលវាយបំបាក់ស្មារតីពលរដ្ឋខ្មែរ។
ដើម្បីរក្សាបាននូវស្ថិរភាពប្រទេស និងចូលរួមលើកទឹកចិត្តកងទ័ពជួរមុខ សូមបងប្អូនខ្មែរ រួមកម្លាំងសាមគ្គីគ្នាវាយប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយ Fake news របស់ថៃ សូមបងប្អូនកម្ពុជា កុំសែរ Share ចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយទាំងអស់នោះឱ្យសោះ។ ព្រោះប្រទេសជាតិមួយ ដែលរស់នៅជាមួយនិងការកុហកបន្តគ្នា គ្មានវប្បធម៌ ទឹកដីត្រឹមត្រូវ ប្រើប្រាស់បច្ចុប្បន្នជាមួយនិងរបស់ដែលបន្សល់ទុកពីដូនតា ជារបស់លួចប្រទេសដ៏ទៃ គ្មានអ្វីច្បាស់លាស់ សូម្បីតែអំណាច ការគ្រប់គ្រង របស់ជាតិខ្លួនបច្ចុប្បន្ន នៅលួច ប្លន់គ្នា ឥតច្បាប់ទំលាប់គ្រប់គ្រងបាន និងមិនទទួលស្គាល់ការពិត វាជាភាពអាម៉ាស់ ដែលអ្នករស់នៅជំនាន់ក្រោយ តពូជមកពីដូនតា ចរិកមិនល្អ។
សូមបញ្ជាក់ជូនថា ខណះពេលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ គឺនៅឈរជើងយ៉ាងរឹងមាំ ជាមួយកំលាំងកងទ័ព ដ៏អង់អាចក្លាហានរបស់កម្ពុជាយើង ចាំកំចាត់ជនឈ្លានពានទឹកដីកម្ពុជា។
សូមបងប្អូន នាំគ្នាចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយរបស់ថៃឈ្លានពានទឹកដីកម្ពុជា ដោយកុំបន្តចែករំលែកព័ត៌មាន Fake News នេះ ៖