Khmer First Close

អតីតមេដឹកនាំគណបក្ស Move Forward លោកភីថា លីមចារ៉ឺនរ៉ាត់ បានស្តីបន្ទោសថា ការដឹកនាំរបស់លោកថាក់ស៉ីននាំឱ្យព​លរដ្ឋថៃរងនូវការអាម៉ាស់ និងខាតបង់សេដ្ឋជាតិរាប់ពាន់លានព្រោះតែជម្លោះជាមួយកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 18 ម៉ោងមុន ព័ត៌មានជាតិ 288
អតីតមេដឹកនាំគណបក្ស Move Forward លោកភីថា លីមចារ៉ឺនរ៉ាត់ បានស្តីបន្ទោសថា ការដឹកនាំរបស់លោកថាក់ស៉ីននាំឱ្យព​លរដ្ឋថៃរងនូវការអាម៉ាស់ និងខាតបង់សេដ្ឋជាតិរាប់ពាន់លានព្រោះតែជម្លោះជាមួយកម្ពុជា អតីតមេដឹកនាំគណបក្ស Move Forward លោកភីថា លីមចារ៉ឺនរ៉ាត់ បានស្តីបន្ទោសថា ការដឹកនាំរបស់លោកថាក់ស៉ីននាំឱ្យព​លរដ្ឋថៃរងនូវការអាម៉ាស់ និងខាតបង់សេដ្ឋជាតិរាប់ពាន់លានព្រោះតែជម្លោះជាមួយកម្ពុជា

ជម្លោះយោធារវាងប្រទេសថៃ និងកម្ពុជា មិនត្រឹមបង្ករមហន្តរាយ ដល់អាយុជីវិតប្រជាពលរដ្ឋស្លូត្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សេដ្ឋកិច្ច និងការទូត ផងដែរ។ រាជដ្ឋាភិបាល​ថៃ​ខាតបង់​ប្រាក់​ចំណូល​រាប់​ពាន់​លាន​បាត​ទំនាក់ទំនង ពាណិជ្ជកម្ម​ដែលមាននៅតាម​ព្រំដែន​ជាមួយ​កម្ពុជា​។ យើង​គួរតែ ​សួរ​អោយ​ច្បាស់​ថា តើ​អ្នក​ណា​ទទួល​បាន​ផល​ប្រយោជន៍ តើអ្នកណាជា​ទទួល​រង​ផល​វិបាក។

របាយការណ៍ ពីក្រសួងពាណិជ្ជកម្មរបស់ថៃ បានអោយដឹងថា ទំហំ ពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា មានលើសពី 160 ពាន់លានបាតក្នុងមួយឆ្នាំ ដែលជាមធ្យមមាន ជាង 13 ពាន់លានបាតក្នុងមួយខែ។ ដែលនេះគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតនៅក្នុងតំបន់ ជាមួយរថៃ ។ ដូច្នេះនៅពេលដែលជម្លោះ ឬសង្គ្រាមផ្ទុះឡើង ពាណិជ្ជកម្មតាមព្រំដែនត្រូវបានបញ្ឈប់ភ្លាមៗ ដែលនាំឱ្យមានការខាតបង់ដល់អាជីវកម្មថៃ និងប្រជាជនថៃដែលកំពុងតែរស់នៅតាមតំបន់ព្រំដែនជាច្រើនគ្មានការងារធ្វើ និងបាត់បង់ប្រាក់ចំណូល។

អំឡុងពេល ដែលថៃកំពុងតែមានបញ្ហា ជម្លោះផ្ទៃក្នុងប្រទេស អស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចផុយស្រួយ ប្រទេសមួយនេះគួរតែប្រើប្រាស់មធ្យោបាយ ការទូត មិនមែនកម្លាំងយោធាទេ។ ការប្រឈមមុខដាក់គ្នាខាងយោធាមិនត្រឹមតែធ្វើឱ្យបាត់បង់ មិត្តល្អ ដូចកម្ពុជា នោះទេ ប៉ុន្តែ នាំឱ្យ ប៉ះពាល់កេរ្តិ៍ឈ្មោះ និង ភាពជឿជាក់ពីសំណាក់ប្រទេសក្នុងតំបន់អាស៊ាន និង អង្គការសហប្រជាជាតិថែមទៀត ផង។

សូម្បីតែ ក្នុងអំឡុងពេលដែល រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ក៏បានបានបញ្ជាក់ថា ថៃប្រើប្រាស់នយោបាយការបរទេសរឹងរូស ដែលលោកបានគាំទ្រផែនការកសាង សន្តិភាពដែលបានស្នើឡើងពីភាគីកម្ពុជា។ យ៉ាង​ណា​មិញ ប្រទេស​ថៃ​ត្រូវ​បានមជ្ឈដ្ឋានអន្តរជាតិ កត់សំគាល់ថាជា​អ្នក​បង្ក​ជម្លោះ​ដ៏​មាន​សក្តានុពល។

លើសពីនេះ ទៅ ទៀត ថៃបានចំណាយ លើសពី ២០០ពាន់លានបាតក្នុងមួយឆ្នាំទៅលើវិស័យការពារជាតិ ដែលបានមកពីពន្ធរដែលបង់ដោយពលរដ្ឋថៃទាំងស្រុង។ លុយព​លរដ្ឋបង់ពន្ធ យកទៅប្រើប្រាស់ ដើម្បីបញ្ឆេះជម្លោះយោធា ដែលបណ្តាលឱ្យមានការឈឺចាប់ ការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនថៃ ថែមទាំងបំពានលើឆន្ទៈរបស់ប្រជាជនភាគច្រើន ដែលមិនចង់ឃើញសង្រ្គាម។

នៅចុងបញ្ចប់ រាជដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ និង បក្សពួក របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺបានបរាជ័យក្នុងការដោះស្រាយគោលនយោបាយការបរទេស ធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសជិតខាងកាន់តែដុនដាបចុះ នាំឱ្យប្រជាជនថៃ រងនូវការអាម៉ាស់ និងឆ្លុះបញ្ចាំងពីកំសោយ របស់មេដឹកនាំ ដែលរុញច្រាន ឱ្យជម្លោះជាមួយប្រទេសក្បែរ ខាងកាន់តែតានតឹង។

ការរក្សាសន្តិភាព និង កិច្ចសហប្រតិបត្តិការ គឺជាដំណោះស្រាយដ៏ត្រឹមត្រូវ មិនមែនជាការបាញ់កាំភ្លើង ឬរថក្រោះនោះទេ។

អត្ថបទទាក់ទង