ទស្សនៈពលរដ្ឋ៖ ថៃមិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ

ពិភពលោកត្រូវប្រុងប្រយ័ត្ន៖ ការចាប់ដៃគ្នាដ៏គ្រោះថ្នាក់របស់យោធាថៃនៅក្នុងឆ្នាំ២០២៥
ជារឿងដ៏គួរឲ្យសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរដ៏គឃ្លើនបស់យោធាថៃដែលបានចូលមកចាប់យោធា កម្ពុជានៅក្នុងទឹកដីកម្ពុជា នៅក្រោយការដាក់ចេញនូវបទឈប់បាញ់ដែលបានចូលជាធរមាន នៅត្រឹម យប់ម៉ោង ២៤:០០នាទី ថៃ្ងទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ប្រការនេះសបញ្ជាក់ឲ្យបានឃើញកាន់តែច្បាស់នូវចរិតឈ្លានពាន និងរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងពិតប្រាកដពីសំណាក់ភាគីថៃ។
ការចាប់ដៃមិនត្រឹមតែជាសញ្ញានៃការស្វាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញពីភាពទុកចិត្ត និងការចង ភ្ជាប់នូវការទំនាក់ទំនងយ៉ាងជិតស្និទ្ធផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺតែ មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការប្រកាសបទឈប់បាញ់រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដែល ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីអំណាចធំៗ និងប្រទេសជាច្រើនក្នុងតំបន់ តែការចាប់ដៃបានផ្លាស់ប្តូរ ទៅជាការចាប់ខ្លួនយោធាកម្ពុជាទៅវិញ។
យោធាកម្ពុជា ២១នាក់ ត្រូវបានឡោមព័ទ្ធ និងចាប់ខ្លួនដោយយោធាថៃ ខណៈពេលដែលពួកគេ បាន ដើរទៅស្វាគមន៍យោធាថៃដោយជឿជាក់ថា យោធាថៃបានដឹងអំពីបទឈប់បាញ់ ហើយត្រៀមខ្លួនរួចរាល់ ក្នុងការអនុវត្តតាមការសន្យាបានពេញលេញ។ យោធាកម្ពុជានៅពេលនោះមានទំនុកចិត្ត និងស្មោះត្រង់ ហើយជឿថាយោធាថៃក៏ដូចគ្នាផងដែរ។ ដូច្នេះពួកគេគ្រាន់តែចូលទៅស្វាគមន៍ដោយការចាប់ដៃ ដោយ គ្មានការប្រុងប្រយ័ត្ននោះឡើយ។ ក្រោយពេលទទួលបានដំណឹងអំពីឥរិយាបថមិនស្មោះត្រង់របស់យោធាថៃនេះ ប្រជាជនកម្ពុជាទូទាំងប្រ ទេសមានអារម្មណ៍រន្ធត់និងឈឺចាប់យ៉ាងខ្លាំង។
ការណ៍នេះបង្ហាញឲ្យឃើញច្បាស់ថា ថៃកំពុងតែរំលោភលើបទឈប់បាញ់ទោះបីជាមានការសម្របសម្រួលរបស់ ប្រទេសមហាអំណាច និងបណ្តាប្រទេសអាស៊ានយ៉ាងណាក៏ដោយ។
ដូច្នេះកម្ពុជាសូមអំពាវនាវឲ្យពិភពលោកចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ និងជាបន្ទាន់ចំពោះយោធាថៃ។