Khmer First Close

អគ្គនាយកស៊ីម៉ាក់ ច្រានចោលការលើកឡើងថា គ្រាប់បែក MK-84 ដែលទម្លាក់ដោយយន្តហោះ F-16 របស់ថៃ ជាគ្រាប់បែកចាស់ ហើយជំរុញឲ្យអ្នកជំនាញខាងគ្រាប់បែកចុះសិក្សាទីតាំងផ្ទាល់ជាក់ស្ដែង

ដោយ៖ សម្បត្តិ កិត្យា ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ 178
អគ្គនាយកស៊ីម៉ាក់ ច្រានចោលការលើកឡើងថា គ្រាប់បែក MK-84 ដែលទម្លាក់ដោយយន្តហោះ F-16 របស់ថៃ ជាគ្រាប់បែកចាស់ ហើយជំរុញឲ្យអ្នកជំនាញខាងគ្រាប់បែកចុះសិក្សាទីតាំងផ្ទាល់ជាក់ស្ដែង អគ្គនាយកស៊ីម៉ាក់ ច្រានចោលការលើកឡើងថា គ្រាប់បែក MK-84 ដែលទម្លាក់ដោយយន្តហោះ F-16 របស់ថៃ ជាគ្រាប់បែកចាស់ ហើយជំរុញឲ្យអ្នកជំនាញខាងគ្រាប់បែកចុះសិក្សាទីតាំងផ្ទាល់ជាក់ស្ដែង

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)។

សូមបញ្ជាក់ថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិន គ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ ទន្ទឹងនឹងនេះគ្រាប់បែកត្រកូលMKនេះ មានកំណត់សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះF-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះF-16នេះ អាចដឹកគ្រាប់បែកMK-84ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជេីង។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ពួកអគតិដែលបានលាបពណ៌ថា គ្រាប់បែក MK-84 នេះ ជាគ្រាប់បែកចាស់នោះ
ឯកឧត្តម ហេង រតនា ក៏បានគូសបញ្ជាក់ថា បើពិតជាមានករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហេីយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ច្រែសសុីដែកជ្រៅៗ ទន្ទឹងនឹងនេះរណ្តៅគ្រាប់ផ្ទុះ រណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ ជាភស្តុតាងស្រាប់ អ្នកណាសង្ស័យអាចអញ្ជេីញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលេីពិភពលោកយេីងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន!។

Today 31st July 2025, CMAC’s EOD experts surveyed and identified 9 more bombing locations with 4 bomb exploded creators and 5 unexploded bomb holes. It is to confirm that all, MK-84 bomb, bomb creators and holes were recent (24-28 July war) bombardments dropped by the Thai Air Force. It is also important to note that CMAC has all Indochinia war’s bombs database which provided by the United States, this database can confirm that there was no bombardments in this area during that war. At the same time, F-16 aircrafts and bombs must be well recorded in terms of flights and bombs used that including bombs serial numbers ….!
There were a number of fake news, thus CMAC wishes to invite whoever has a cast in double with new bombs let coming and visiting the bombs and sites, that including international bombs experts.

អត្ថបទទាក់ទង