អគ្គនាយក (CMAC) អះអាងថា គ្រាប់បែកដែលភាគីថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់ នៅវត្តតាមាន់សែនជ័យ គឺប្រភេទ MK-82 ផលិតនៅអ៊ីស្រាអែល ឆ្នាំ២០២៣ មិនមែនសំណល់ពីសង្គ្រាមឆ្នាំ១៩៧០-១៩៧៣នោះទេ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបានបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ទី២ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងពេលកម្លាំងអង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យសុវត្ថិភាពជូនគណៈកម្មការអាចារ្យវត្ត បានរកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទី តាំងអារាមនេះ ត្រូវបានពួកទ័ពអាកាសសៀមប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទMK-82។ គ្រាប់បែក MK-82នេះ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអ៊ីស្រាអ៊ែល (The GBU-12 Payway II)។
ឯកឧត្តម បានសង្កត់ធ្ងន់ថា តាមរយៈភ័ស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣!! រង់ចាំមើលការភូតភរកុហកបោកប្រាស់មតិសាធារណៈជាតិសៀម និងអន្តរជាតិ របស់ភាគីសៀម ថាគ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ ទៀតឬយ៉ាងម៉េច? ចំពោះគ្រាប់បែក MK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡើយ!៕
Today 2nd August 2025, at Tamon Senchey pagoda in Taham Village, Kokmorn Commune, Banteay Ampil District, Oddor Meanchey province, when CMAC expert teams responded to an emergency call for provide safety access to the temple area, CMAC’s Bomb experts can confirm that this pagoda was bombed by the Thai Air Force used F-16 and MK-82 with the GBU-12 Payway II bombs. Through the pieces of evidences of two MK-82 bombs with Serial No. 22002788 and Serial No. 22002794 date of manufacture January 2023!.
I hope that with these strongest terms of evidences, there will NO fake news from the opposite side to label and discredit Khmers!. The bombs made in January 2023, I am 100% sure No one dropped these bombs in 1970-73 war period.