Khmer First Close

PR Cambodian Government បញ្ជាក់ថា ការបង្ហោះមានទាហានខ្មែរដាច់សរសៃរឈាមខួរក្បាលនៅវៀតណាម គឺជាព័ត៌មានក្លែងក្លាយ

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 135
PR Cambodian Government បញ្ជាក់ថា ការបង្ហោះមានទាហានខ្មែរដាច់សរសៃរឈាមខួរក្បាលនៅវៀតណាម គឺជាព័ត៌មានក្លែងក្លាយ PR Cambodian Government បញ្ជាក់ថា ការបង្ហោះមានទាហានខ្មែរដាច់សរសៃរឈាមខួរក្បាលនៅវៀតណាម គឺជាព័ត៌មានក្លែងក្លាយ

យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមរបស់ PR Cambodian Government នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្សាយរបស់ Facebook ដូចមានភ្ជាប់មកជាមួយនេះ គឺជាព័ត៌មានប្រឌិតក្លែងក្លាយ ព្រោះអ្នកដែលស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនៅប្រទេសវៀតណាម មិនមែនជាទាហានខ្មែរដែលថៃបញ្ជូនមកវិញទេ។

នៅជុំវិញរឿងនេះ PR Cambodian Government បានបញ្ជាក់ថា សូមបងប្អូនកុំធ្វើការចែកចាយព័ត៌មានក្លែងក្លាយមួយនេះតៗគ្នា ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុន ក្នុងចេតនាបំផ្ទុះកំហឹងរវាងកម្ពុជា និងថៃ នៅក្នុងកាលៈទេសៈនេះគឺជារឿងដែលមិនគួរឱ្យកើតមានឡើយ។

សូមប្រជាពលរដ្ឋមេត្តាយោគយល់ សូមឈប់ផ្សព្វផ្សាយ និងកុំចែករំលែកព័ត៌មានក្លែងក្លាយមួយនេះ៕

អត្ថបទទាក់ទង