PR Cambodian Government បញ្ជាក់ថា ការផ្សាយរបស់ Facebook Page ដូចមានភ្ជាប់នេះ គឺជាព័ត៌មានក្លែងក្លាយ
យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមរបស់ PR Cambodian Government នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្សាយរបស់ Facebook Pageដូចមានភ្ជាប់មកជាមួយនេះ គឺជាព័ត៌មានមិនពិតក្លែងក្លាយ។
នៅជុំវិញរឿងនេះ PR Cambodian Government បានបញ្ជាក់ថា Facebook Page ដែលមានភ្ជាប់នេះ គឺជាព័ត៌មានក្លែងក្លាយ ដែលផ្សាយក្នុងចេតនាទុច្ចរិតបំពុលសង្គមរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកក្នុងចេតនាបំបែកបំបាក់សាមគ្គីផ្ទៃក្នុងខ្មែរ។ ទន្ទឹមនឹងរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះទាហានសមរភូមិជួរមុខបានយ៉ាងពេញលេញ។
ដូចនេះ សូមប្រជាពលរដ្ឋមេត្តាយោគយល់ សូមឈប់ផ្សព្វផ្សាយ និងកុំចែករំលែកព័ត៌មានក្លែងក្លាយមួយនេះ។ ដើម្បីទទួលបានព័ត៌មានផ្លូវការពីរាជរដ្ឋាភិបាល សូមចូលទៅវេបសាយ ឬផេកផ្លូវការរបស់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល៕