យុវជន-យុវនារី និងជនបរទេសប្រមាណ ១ម៉ឺននាក់ មកជួបជុំគ្នាក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»
ក្រុមយុវជន យុវនារី រួមទាំងជនបរទេសប្រមាណ១ម៉ឺននាក់ មកជួបជុំគ្នាដើម្បីសម្តែងពីទឹកចិត្តគាំទ្រវីរៈកងទ័ពជួរមុខ និងគាំទ្រសន្តិភាព អមដោយទង់ជាតិក្រហមឆ្អិនឆ្អៅក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព» នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណបឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការមកជួបជុំគ្នាយ៉ាងច្រើនកុះករនេះ ដើម្បីបង្ហាញឱ្យពិភពលោកបានឃើញពីទឹកចិត្តឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ក្នុងន័យរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាពជាមួយប្រទេសជិតខាង៕
(ប្រភព៖ ក្រសួងព័ត៌មាន)