Khmer First Close

៧ខែឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង៣៦ពាន់លានដុល្លារ កើន១៦.៥%

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 172
៧ខែឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង៣៦ពាន់លានដុល្លារ កើន១៦.៥% ៧ខែឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង៣៦ពាន់លានដុល្លារ កើន១៦.៥%

(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេបានជាង៣៦ពាន់លានដុល្លារ កើនឡើង១៦.៥% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង៣១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង១៧ពាន់លានដុល្លារ កើនឡើង១៦.២%។ ចំណែកការនាំចូលទំនិញមកវិញ មានតម្លៃជាង១៩ពាន់លានដុល្លារ កើនឡើង១៦.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។

ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេ របស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១១ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ៨៨៨លានដុល្លារ ស្របពេលដែលចិននាំចូលមកកម្ពុជាវិញ មានតម្លៃជាង១០លានដុល្លារ។

ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជិត ៧ពាន់លានដុល្លារ កើនឡើង២៥.៨% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃជិត៧ពាន់លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញ ក្នុងតម្លៃជាង២០១លានដុល្លារ។

តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕

អត្ថបទទាក់ទង