ក្រសួងការពារជាតិ៖ រយៈពេល២០ថ្ងៃហើយដែលកងកម្លាំងកម្ពុជា«១៨រូប»ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែងវិញ

យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែសីហានេះ បានឱ្យដឹងថា រហូតមកដល់ពេលនេះ គឺមានរយៈពេល ២០ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែងមកវិញ។
ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់
ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ២០ថ្ងៃ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
20Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them
On the morning of July 29, 2025,
immediately after the ceasefire took effect, the Thai armed forces illegally arrested Cambodian military personnel. As of August 18, 2025, they have been detained unlawfully for 20days.