Khmer First Close

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិនខុសទេ តែយើងត្រូវគិតគូរបន្ថែម ដូចអ្វីដែលសម្តេចតេជោបានលើកឡើង

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 137
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិនខុសទេ តែយើងត្រូវគិតគូរបន្ថែម ដូចអ្វីដែលសម្តេចតេជោបានលើកឡើង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិនខុសទេ តែយើងត្រូវគិតគូរបន្ថែម ដូចអ្វីដែលសម្តេចតេជោបានលើកឡើង

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានគូសរំលេចថា សារជាថ្មី ស្មារតី សំឡេង និងសកម្មភាពជួយគ្នា បង្ហាញនូវការគាំទ្ររបស់ប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស មិត្តភក្តិអន្តរជាតិដែលបានយល់ច្បាស់ និងបង្ហាញការគាំទ្រមកដល់ប្រទេសកម្ពុជា ទាំងអស់នេះហើយដែល ជាកម្លាំងពិតប្រាកដរបស់យើង ហើយ កម្លាំងនេះហើយដែលជាថាមពល ដល់រាជរដ្ឋាភិបាលនិងកងកម្លាំងរបស់យើងដើម្បី ដោះស្រាយ និងបញ្ចប់សង្រ្គាមមួយនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិនខុសទេ ហើយខ្ញុំក៏យល់ តែយើងត្រូវគិតគូរបន្ថែមដូចអ្វី ដែលសម្តេចតេជោបានលើកឡើងនៅក្នុងសារខាងក្រោមរបស់គាត់។ ច្បាស់ណាស់យើងត្រូវតែបន្តពង្រឹងសមត្ថភាពខ្លួនឯង ហើយច្បាស់ណាស់ថាយើងត្រូវធ្វើអ្វីៗដើម្បីការពារ ពង្រឹង និងពង្រីក ផលប្រយោជន៍ជាតិយើង ថ្ងៃនេះតទៅមុខ និងកាត់បន្ថយសកម្មភាពណាដែលអាចប៉ះពាល់ដល់ភាពរឹងមាំរបស់យើង ទាំងពេលបច្ចុប្បន្ន រយៈពេលមធ្យម និងវែងឆ្ងាយទៅមុខ។

តាមរយៈសារក្នុងបណ្តាញសង្គម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានសរសេរថា« More than a Father… ជាអ្វីដែលខ្ញុំតែងតែលើកឡើង

ពីយប់មិញ យើងបានឃើញសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្ញើរសារជូនជនរួមជាតិ ទាក់ទងទៅនឹងការវិវត្តចុងក្រោយនេះ ក្នុងនោះពាក់ព័ន្ធនឹង ការធ្វើពហិការលើ Coca ហើយរាល់ការអនុវត្ត គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំអោយប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះ តើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ។

ថ្ងៃមុនខ្ញុំបានលើកក្នុងកម្មវិធី ស.ស.យ.ក ម្តងរួចហើយថា៖ ១. ខ្ញុំបានយល់ច្បាស់ពីអារម្មណ៍របស់បងប្អូន ដែលចង់បង្ហាញស្មារតីស្នេហាជាតិ និងការគាំទ្រ តាមរយៈ ការធ្វើពហិការផលិតផលថៃ ព្រោះថាយើងទាំងអស់គ្នាពិតជាមាន ការឈឺចាប់ សម្រាប់អ្វីដែលសង្រ្គាម នេះ បាននាំមកប្រទេស និងប្រជាជនរបស់យើង។

២. ទោះយ៉ាងណា យើងត្រូវប្រមូលស្មារតីរួមរបស់យើង ហើយកំណត់អោយច្បាស់ថា អ្នកណា ជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ អោយសន្តិភាពនៅកម្ពុជាបាត់បង់តាំងពីថ្ងៃ ២៤ កក្កដា ២០២៥ ហើយមកដល់ពេលនេះមិនទាន់បានចប់ និងសន្តិភាពមិនទាន់បានវិលត្រឡប់មកវិញទាំងស្រុង។

ម៉ោងនេះ ពេលនេះ យើងមិនត្រូវបង្វែរ ស្មារតី សំឡេង និងសកម្មភាព ទៅណាក្រៅតែពី ការពារទឹកដី ការផ្តល់កម្លាំងចិត្ត និងជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង គាំទ្រវិធានការរបស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្ត “បទឈប់បាញ់” “ដោះស្រាយបញ្ហាដោយសន្តិវិធី ឈានទៅដល់ ការដោះលែង ទាហានរបស់យើងទាំង១៨នាក់ដោយសុវត្ថិភាព” “ការបើកច្រកព្រំដែនដូចមុនថ្ងៃ៧ មិថុនា ២០២៥ ដើម្បីអោយពាណិជ្ជកម្មមានស្ថានភាពធម្មតា ជាពិសេសសម្រាប់បងប្អូនខ្មែរយើង ដែលឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ អាចវិលត្រឡប់ទៅធម្មតាវិញ” “ហើយការបន្តអនុវត្ត MoU ឆ្នាំ២០០០ ដើម្បីឈានទៅបញ្ចប់ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍សម្រាប់កូនខ្មែរគ្រប់ជំនាន់ទៅមុខ កុំអោយមានសង្គ្រាម និងការឈ្លានពានព្រំដែនជាថ្មីម្តងទៀត”។

ខាងលើសុទ្ធតែជាអ្វី ដែលស្មារតីជាតិរបស់យើងទាំងអស់គ្នានាពេលនេះ គួរត្រូវផ្តោត ព្រោះសំឡេងរបស់យើងរួមគ្នា ក្នុងខឿនការពារជាតិប្រជាជន បានផ្តល់ជាកម្លាំង ថាមពលដ៏ក្លាំងក្លា ដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី និងកម្លាំងថាមពលដល់វីរៈកងទ័ពរបស់យើង សូមបន្តស្មារតីរួបរួមដ៏ខ្លាំងក្លានេះជានិរន្តរ គាំទ្ររាជរដ្ឋាភិបាល និងវីរៈកងទ័ពរបស់យើង ក្នុងបេសកកម្មការពារ ទឹកដី ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងភាពត្រឹមត្រូវរបស់កម្ពុជាយើង។

សារជាថ្មី ស្មារតី សំឡេង និងសកម្មភាពជួយគ្នា បង្ហាញនូវការគាំទ្ររបស់ប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស មិត្តភក្តិអន្តរជាតិដែលបានយល់ច្បាស់ និងបង្ហាញការគាំទ្រមកដល់ប្រទេសកម្ពុជា ទាំងអស់នេះហើយដែល ជាកម្លាំងពិតប្រាកដរបស់យើង ហើយ កម្លាំងនេះហើយដែលជាថាមពល ដល់រាជរដ្ឋាភិបាលនិងកងកម្លាំងរបស់យើងដើម្បី ដោះស្រាយ និងបញ្ចប់សង្រ្គាមមួយនេះ។ ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិនខុសទេ ហើយខ្ញុំក៏យល់ តែយើងត្រូវគិតគូរបន្ថែមដូចអ្វីដែលពសម្តេចតេជោ/ពុកបានលើកឡើងនៅក្នុងសារខាងក្រោមរបស់គាត់។ ច្បាស់ណាស់យើងត្រូវតែបន្តពង្រឹងសមត្ថភាពខ្លួនឯង ហើយច្បាស់ណាស់ថាយើងត្រូវធ្វើអ្វីៗដើម្បីការពារ ពង្រឹង និងពង្រីក ផលប្រយោជន៍ជាតិយើង ថ្ងៃនេះតទៅមុខ និងកាត់បន្ថយសកម្មភាពណាដែលអាចប៉ះពាល់ដល់ភាពរឹងមាំរបស់យើង ទាំងពេលបច្ចុប្បន្ន រយៈពេលមធ្យម និងវែងឆ្ងាយទៅមុខ។»

អត្ថបទទាក់ទង