Khmer First Close

ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី!

ដោយ៖ សម្បត្តិ កិត្យា ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ 162
ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី! ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី!

យោងតាមការបង្ហោះផ្សាយរបស់អគ្គនាយកស៊ីម៉ាក់ ឯកឧត្ដម ហេង រតនា បានបង្ហាញថា

-​ សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន​ ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា​ កម្ពុជាខូចរកសុីលាបពណ៌​ថៃ​ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣​ មកដាក់តាំងបង្ហាញ​ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមននេះ​ ផលិតឆ្នាំ១៩៩៦​ ហេីយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣!

តេីគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣​ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កេីតដែរឬ? ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀ​តនៅកប់ដីនៅឡេីយ​ ហេីយមនុស្សម្នាលេីលោកអាចមកឃេីញគ្រាប់បែកទាំងនេះបាន​ និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMAC ដោះបន្សាបនាពេលខាងមុខ។

-​ ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម​ គ្រាប់បែកចង្កោម​ និងគ្រាប់ជាច្រេីនប្រភេទ ហេីយនៅពេលឃេីញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរ​ថា រណ្តៅគ្រាប់ទាំងនោះ​ខែ្មររៀបចំជីករណ្តៅបង្ហាញ​ដេីម្បីលាបពណ៌បង្ខូចឈ្មោះថៃ​ ហេីយថៃជាជនរងគ្រោះទៅវិញ!

-​ បញ្ហាគ្រាប់មីន​ សៀមខិតខំបង្ហាញថា​ ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រេីគ្រាប់មីនPMN-2ថ្មី​ ក្នុងទឹកដីថៃ​! យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បេីទឹកដីស្ថិតនៅទល់មុខគ្នានោះ​ជាដីមានជម្លោះ! ។

មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ​ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលេីបញ្ហានេះទាំងនេះ​ ដូចជាគ្រាប់បែក​MK-82 MK-84 និងគ្រាប់បែកចង្កោម​ មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកការផលិត​ អ្នកលក់ដូរ​ អ្នកដឹកជញ្ជូន​ និងអ្នកប្រេីប្រាស់!

-ឯកឧត្តម ហេង រតនា អគ្គនាយក CMAC

#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង