Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន ស្នើសុំភាគីវៀតណាម ចាប់ខ្លួនទណ្ឌិតក្បត់ជាតិបញ្ជូនមកកម្ពុជា

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1198
សម្ដេចតេជោ ហ៊ុន សែន ស្នើសុំភាគីវៀតណាម ចាប់ខ្លួនទណ្ឌិតក្បត់ជាតិបញ្ជូនមកកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្នើសុំភាគីវៀតណាម ចាប់ខ្លួនទណ្ឌិតក្បត់ជាតិបញ្ជូនមកកម្ពុជា

នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃពុធទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សូម ប្រយ័ត្ន កុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេសចូលមកប្រទេសវៀតណាម ហើយបើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជាពីព្រោះថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងបត្យាប័នជាមួយគ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំង1ចូលមកវៀតណាម តែពួកគេទាំងនោះមានដីការដើម្បីចាប់ខ្លួនរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទណ្ឌិតក្បត់ជាតិរូបនោះ បានប្រកាសផែនការចូលមកប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាមក្នុងនាមជាអ្នកទេសចរ ប្រើប្រាស់លិខិតឆ្លងដែនបារាំង៕

អត្ថបទទាក់ទង