Khmer First Close

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុវត្តន៍គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1216
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុវត្តន៍គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុវត្តន៍គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ឆ្នាំនេះ ជាខួបលើកទី១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ហើយក៏ជាខួបលើកទី ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅថ្មីៗនេះ នៅឯតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលកម្ពុជា-ចិន គឺបានធ្វើពិធីមួយរំលឹកខួប១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានផ្តួចផ្តើមគំនិតឡើងពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានប្រទេសចំនួន ១៥៣ប្រទេស បានចូលរួមអនុវត្តក្នុងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា គម្រោងនេះ គឺប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ តាមរយៈជំនួយឥតសំណង និងកម្ចីសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងវិនិយោគធំៗ មានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងក្លាយទៅជាតំបន់សេដ្ឋកិច្ចដែលធំជាងគេ និងប្រមូលផ្តុំអ្នកវិនិយោគដ៏ធំជាច្រើនផងដែរ៕

អត្ថបទទាក់ទង