ក្រសួងការពារជាតិ៖២៤ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា ១៨ រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់មិនទាន់ត្រូវបានដោះលែងមកវិញ

យោងតាមការបង្ហាះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា រហូតមកដល់ពេលនេះគឺមានរយៈពេល ២៤ថ្ងៃហើយ ដែលទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជា ១៨រូបដោយខុសច្បាប់ហើយមិនទាន់ត្រូវបានដោះលែងមកវិញ។
គួររំលឹកផងដែរថា កងកម្លាំងកម្ពុជា ១៨ រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ២៤ថ្ងៃ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥៕
24Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them
On the morning of July 29, 2025,
immediately after the ceasefire took effect, the Thai armed forces illegally arrested Cambodian military personnel. As of August 22, 2025, they have been detained unlawfully for 24days.