ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះដល់ទីតាំងផ្ទាល់ដើម្បីសង្កេតផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិនារសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាបានចុះទីតាំងជាក់ស្តែងដើម្បីសង្កេតផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
Tuesday Afternoon, 26 August 2025
The Interim Observer Team (IOT) led by Colonel Nazlee bin Abdul Rahim, Defence Attaché of Malaysia to the Kingdom of Cambodia has conducted a site visit for the updated situation at the border in Chok Chey Village, O’Bei Chon Commune, O’Chrov District, Banteay Meanchey Province, to observe, verify, and report.