Khmer First Close

អបអរសាទរ! ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៥

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 261
អបអរសាទរ! ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៥ អបអរសាទរ! ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៥

(ភ្នំពេញ)៖ ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាស៊ី ពីកម្មវិធីពានរង្វាន់ Traveler Choice Awards របស់ TripAdvisor ដែលជាគេហទំព័រផ្សព្វផ្សាយពី គោលដៅទេសចរណ៍នៅទូទាំងពិភពលោក។

តាមរយៈពាក្យគន្លឹះ best tourist attractions in the world លោកអ្នកនឹងបានឃើញគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតទាំង២០នៅអាស៊ី របស់គេហទំព័រ TripAdvisor។ ប្រាសាទអង្គរវត្ត ត្រូវបានស្ថិតនៅលេខរៀងទី១ ដោយ TripAdvisor បានបញ្ជាក់យ៉ាងខ្លីថា «ប្រាសាទអង្គរវត្ត គឺជាតំបន់អច្ឆរិយៈរបស់ពិភពលោក និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មនុស្សជាច្រើនបានកំណត់ម៉ោងរោទិ៍ ដើម្បីទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ។ នៅពីក្រោយតំបន់បេតិកភណ្ឌមួយនេះក៏មានរឿងរ៉ាវ និងប្រវត្តិសាស្រ្តយ៉ាងសំខាន់ផងដែរ»។

របាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ​ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូលប្រមាណ ២៨ ៦៤៣ ៤០៧ ដុល្លារ ​​ពីមានភ្ញៀវទេសចរបរទេសជាង ៦១ម៉ឺននាក់ កើនឡើង៥.៣៩%។ ទន្ទឹមនេះ រយៈពេល៧ខែនេះ គ្រឹះស្ថានអង្គរ ​បានឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា ​ចំនួន ​១ ២៣៧ ៥៤២ ដុល្លារ​។

យោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត។

មហាប្រាសាទនេះក៏ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់៕

អត្ថបទទាក់ទង