Khmer First Close

ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT)បានអញ្ជើញពិនិត្យផ្ទាល់ដល់ទីតាំងជាក់ស្តែងនៅច្រកព្រំដែនអន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 144
ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT)បានអញ្ជើញពិនិត្យផ្ទាល់ដល់ទីតាំងជាក់ស្តែងនៅច្រកព្រំដែនអន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT)បានអញ្ជើញពិនិត្យផ្ទាល់ដល់ទីតាំងជាក់ស្តែងនៅច្រកព្រំដែនអន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទៅទស្សនកិច្ច នៅច្រកព្រំដែនអន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

សូមគួរបញ្ជាក់ផងដែរថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ខាងលើនេះគឺ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។

Wednesday Afternoon, 03 September 2025, The Interim Observer Team (IOT) led by Colonel Nazlee Bin Abdul Rahim, Defence Attaché of Malaysia to the Kingdom of Cambodia, visited Cham Yeam International Border Checkpoint at Cham Yeam Village, Bak Klong Commune, Mondol Seima District, Koh Kong Province.

It is also worth noting that the IOT mission stemmed from the outcomes of the special meeting held on July 28, 2025, in Putrajaya, Malaysia, and the Extraordinary Meeting of the Cambodia–Thailand General Border Committee (GBC) concluded on August 7, 2025.

 

អត្ថបទទាក់ទង