Khmer First Close

ក្រសួងការបរទេសបានបញ្ជូនលិខិតតវ៉ាជាថ្មីម្តងទៀតជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយយោធាថៃនៅតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅជាយូរមកហើយ

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 133
ក្រសួងការបរទេសបានបញ្ជូនលិខិតតវ៉ាជាថ្មីម្តងទៀតជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយយោធាថៃនៅតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅជាយូរមកហើយ ក្រសួងការបរទេសបានបញ្ជូនលិខិតតវ៉ាជាថ្មីម្តងទៀតជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយយោធាថៃនៅតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅជាយូរមកហើយ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា ក្រសួងបានបញ្ជូនលិខិតតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀតជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំងយោធាថៃនៅតំបន់ព្រំដែនគោកកម្ពុជា-ថៃជាពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ បានឱ្យដឹងថា ការរាយបន្លាលួស សំណាញ់ របាំង និងកង់ឡានដោយយោធាថៃ កាលពីខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានបង្កនូវទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាច្រើនគ្រួសារដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែងនិងដីស្រែ ចម្ការរបស់ពួកគេ និងកំពុងទន្ទឹងរង់ចាំដំណោះស្រាយស្ថានភាពនេះ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះដែរបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្មារតីមិត្តភាព ចំពោះវិវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបន្តការរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថាព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបង្ខំនោះទេនិងជំរុញឱ្យភាគីថែរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំដែនខាងលើតាមរយៈយន្តការGBC និង JBC ដូចដែលភាគីទាំងពីរឯកភាពគ្នា៕

អត្ថបទទាក់ទង