ប្រធានបេសកកម្ម IOT(HOM)និងសមាជិក អញ្ជើញធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់ពីការអនុវត្តបទឈប់បាញ់

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងាររបស់ក្រសួងការពារជាតិបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធានបេសកកម្ម IOT (HOM) និងសមាជិក បានអញ្ជើញធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅទីស្នាក់ការ ប្រចាំនៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់៕
On Thursday afternoon, 11 September 2025, the Ministry of National Defence of the Kingdom of Cambodia facilitated the Interim Observer Team (IOT), comprising representatives from Brunei, Indonesia, Laos, Malaysia, the Philippines, Singapore, and Vietnam. The team, led by Brigadier General Dato’ PahlawanAsri bin Shukor, Head of Mission (HOM) of the IOT, departed from Phnom Penh to the Team Sites at Preah Vihear and Banteay Meanchey provinces in order to observe, verify, and report on the situation following the Ceasefire Agreement.