Khmer First Close

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៖ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខមិនដូចជាការចោទប្រកាន់ឡើយ

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 20:53 pm ព័ត៌មានជាតិ 167
អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៖ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខមិនដូចជាការចោទប្រកាន់ឡើយ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៖ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខមិនដូចជាការចោទប្រកាន់ឡើយ

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺមួយដោយធ្វើការទាត់ចោលទាំងស្រុងចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខដោយក្នុងនោះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានចេញសេចក្តីបំភ្លឺដូចខាងក្រោម៖

ទី១៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន អង្គភាពជួរមុខទាំងអស់តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពនិងព្យាបាលជំងឺជាប់ជាប្រចាំជូនកងទ័ពជួរមុខ
ទី២៖ អង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាននិងបញ្ជាការដ្ឋានអង្គភាពជួរមុខ បាននិងកំពុងពិនិត្យព្យាបាលជំងឺជូនកងទ័ពជួរមុខជាប់ជាប្រចាំទាំងមុនពេល អំឡុងពេលនិងក្រោយពេលប្រយុទ្ធ
ទី៣៖ ចំពោះស្ថានភាពជំងឺរបស់យោធិនដែលតម្រូវឲ្យមានការព្យាបាលកម្រិតស្រាល អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យយោធារបស់អង្គភាពជួរមុខ ចំពោះការព្យាបាលកម្រិតមធ្យម អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ថ្នាក់ស្រុក និងខេត្ត។ ចំពោះការព្យាបាលកម្រិតធ្ងន់ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋនៅរាជធានីភ្នំពេញ។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក៏បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលសហការជាមួយអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ បានបញ្ជូនក្រុមគ្រូពេទ្យប្រចាំការជាប់ជាប្រចាំនៅតាមទិសសមរភូមិមុខចាប់តាំងពីមុនពេលប្រយុទ្ធរហូតដល់បច្ចុប្បន្នថែមទាំងមានសម្ភារៈ គ្រឿងបំពាក់សុខាភិបាលនិងថ្នាំពេទ្យឆ្លើយតបតាមតម្រូវការ៕

អត្ថបទទាក់ទង