Khmer First Close

អូស្ត្រាលី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 9:29 am ព័ត៌មានជាតិ 152
អូស្ត្រាលី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អូស្ត្រាលី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

(ភ្នំពេញ)៖ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអះអាងថា អូស្រ្តាលីបានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅ កម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។

តាមរយៈបណ្តាញសង្គម X នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Derek Yip បានបញ្ជាក់ដូចនេះថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ផងដែរ៕

អត្ថបទទាក់ទង