Khmer First Close

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ាននៃក្រសួងការបរទេសចិន

ដោយ៖ សម្បត្តិ កិត្យា ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ 163
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ាននៃក្រសួងការបរទេសចិន ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ាននៃក្រសួងការបរទេសចិន

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយបានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ាននៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីចិនដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី ដែលនាំឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ៕

 

អត្ថបទទាក់ទង