Khmer First Close

ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះពិនិត្យទីតាំងជាក់ស្តែងក្រោយបទឈប់បាញ់នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 145
ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះពិនិត្យទីតាំងជាក់ស្តែងក្រោយបទឈប់បាញ់នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះពិនិត្យទីតាំងជាក់ស្តែងក្រោយបទឈប់បាញ់នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដឹកនាំដោយ វរសេនីយ៍ឯក Mohd Farid Bin Mohd Yusop ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល ទីស្នាក់ការ២ ប្រចាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍៕

Her Excellency LTG Maly Socheata, Spokesperson for the Ministry of National Defence, Kingdom of Cambodia:
On the morning of Monday, 15 September 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT), led by Col. Mohd Farid Bin Mohd Yusop, Team Site Leader No. 2 (TS-2), Banteay Meanchey Province visited Boeung Trakoun Border Checkpoin, in oder to observe, verify, and report on the situation after the Ceasefire Arrangement.

អត្ថបទទាក់ទង