Khmer First Close

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ច្រកទ្វារព្រំដែនអន្តរជាតិនានានិងច្រកទា្វរតំបន់ទាំងអស់របស់កម្ពុជា-ថៃមិនទាន់បើកដំណើរការវិញនោះទេ

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 151
អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ច្រកទ្វារព្រំដែនអន្តរជាតិនានានិងច្រកទា្វរតំបន់ទាំងអស់របស់កម្ពុជា-ថៃមិនទាន់បើកដំណើរការវិញនោះទេ អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ច្រកទ្វារព្រំដែនអន្តរជាតិនានានិងច្រកទា្វរតំបន់ទាំងអស់របស់កម្ពុជា-ថៃមិនទាន់បើកដំណើរការវិញនោះទេ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺព័ត៌មានដោយបានអះអាងបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិនានានិងច្រកទា្វរតំបន់ទាំងអស់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បើកដំណើរការឡើងវិញនោះទេ។

នៅក្នុងសេចក្តីបំភ្លឺនោះដែរបានឱ្យដឹងថា ការបង្ហោះផ្សាយនៅតាមបណ្តាញសង្គមថា មានការបើកច្រកទា្វរព្រំដែនឡើងវិញនោះ គឺមិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ ដែលមានចេតនាមិនល្អដោយយកវីដេអូចាស់មកបង្ហោះបំពុលសង្គមធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំថាជាព័ត៌មានថ្មីតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង