ក្រសួងមហាផ្ទៃ ថ្កោលទោសសកម្មភាពនគរបាល និងកម្លាំងចម្រុះថៃចូលបំពានដែនដីអធិបតេយ្យ និងប្រើអំពើហិង្សាដល់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពកម្លាំងយោធាថៃ និងកម្លាំងចម្រុះផ្សេងទៀត ដែលម្ដងហើយម្ដងទៀត បានបង្កសកម្មភាពអមិត្តបំពានដោយឥតអៀនខ្មាស មកលើដែនបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា ព្រមទាំងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត
បន្ទាយមានជ័យ។
យោងតាមសេចក្តីថ្លែងការណ៍ដដែលនោះ បានឱ្យដឹងបន្ថែមថា នគរបាល និងយោធាថៃ បានប្រើប្រាស់ខែល ដំបងឆក់ ដំបងវែងសម្រាប់រុញច្រានប្រជាពលរដ្ឋ ប្រើគ្រាប់បែកផ្សែង បាញ់កាំភ្លើងគ្រាប់ជ័រ ឧបករណ៍បំពងសំឡេង និងកម្លាំងចម្រុះថៃផ្សេងទៀត ប្រើជំពាមគ្រាប់ដែក គ្រាប់ឃ្លី បាញ់មកលើកងកម្លាំងកម្ពុជា ទាំងនគរបាល យោធា ដែលគ្មានអាវុធក្នុងដៃ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ ស្រាល ដួលសន្លប់ចំនួន២៩អង្គ/នាក់ ខណៈកម្លាំងនគរបាល និងយោធាកម្ពុជា បានប្រកាន់ខ្ជាប់ការអនុវត្តបទឈប់បាញ់ ពោលគឺ ប្រចាំការដោយគ្មានអាវុធអ្វីក្នុងដៃ ឯប្រជាពលរដ្ឋវិញ ក៏មានត្រឹមតែដំបងសម្រាប់រុញ និងតម្ពក់ឈើសម្រាប់អូសបន្លាលួសចេញពីដីធ្លី និងភូមិរបស់ពួកគាត់ ដែលជាកេរ្តិ៍មរតកបន្សល់ទុកពីដូនតាច្រើនជំនាន់មកហើយ។
សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីថ្លែងការណ៍៖