Khmer First Close

រដ្ឋបាលខេត្តបន្ទាយមានជ័យ ច្រានចោលព័ត៌មានមិនពិតរបស់គេហទំព័រសារព័ត៌មាន The Nation Thailand ដែលផ្សាយថា «ខេត្តស្រះកែវទុកពេល៣០ថ្ងៃ ឱ្យប្រជាពលរដ្ឋខ្មែរឈប់រស់នៅក្នុងភូមិមានជម្លោះ»

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 133
រដ្ឋបាលខេត្តបន្ទាយមានជ័យ ច្រានចោលព័ត៌មានមិនពិតរបស់គេហទំព័រសារព័ត៌មាន The Nation Thailand ដែលផ្សាយថា «ខេត្តស្រះកែវទុកពេល៣០ថ្ងៃ ឱ្យប្រជាពលរដ្ឋខ្មែរឈប់រស់នៅក្នុងភូមិមានជម្លោះ» រដ្ឋបាលខេត្តបន្ទាយមានជ័យ ច្រានចោលព័ត៌មានមិនពិតរបស់គេហទំព័រសារព័ត៌មាន The Nation Thailand ដែលផ្សាយថា «ខេត្តស្រះកែវទុកពេល៣០ថ្ងៃ ឱ្យប្រជាពលរដ្ឋខ្មែរឈប់រស់នៅក្នុងភូមិមានជម្លោះ»

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសព័ត៌មានច្រានចោលនូវព័ត៌មានមិនពិតរបស់គេហទំព័រសារព័ត៌មាន The Nation Thailand ដែលធ្វើការផ្សព្វផ្សាយតែមួយជ្រុង គ្មានមូលដ្ឋាន និងបង្ហាញពីការញុះញង់ គំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបានផ្សាយថា «ខេត្តស្រះកែវទុកពេល៣០ថ្ងៃ ឱ្យប្រជាពលរដ្ឋខ្មែរឈប់រស់នៅក្នុងភូមិមានជម្លោះ»។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនោះផងដែរ បានឱ្យដឹងបន្ថែមថា នៅក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា ខាងភាគីខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានស្នើសុំមកភាគីខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ៨ចំណុច តែភាគីខេត្តបន្ទាយមានជ័យ មិនបានឯកភាពនោះទេ។

ទន្ទឹមនោះផងដែរ ក្នុងអង្គប្រជុំ ភាគីខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើសុំទៅភាគីខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ចំនួន ៤ចំណុច ដូចខាងក្រោម៖

១- ស្នើសុំរក្សាស្ថានភាពដើម ដោយគោរពឱ្យបានម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវីសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រូវពង្រីកវិសាលភាពនៃបញ្ហា ឬការខ្វែងគំនិតគ្នាដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចំរុះព្រំដែន(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ នាពេលខាងមុខ។

២- ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេស MOU ឆ្នាំ២០០០ និងTOR ឆ្នាំ២០០៣ ភាគីថៃ ត្រូវឱ្យប្រជាពលរដ្ឋកម្ពុជាចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ និងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីទីតាំងដែលថៃបានដាក់។

៣- ស្នើសុំភាគីថៃជៀសវាងការធ្វើសកម្មភាពផ្សេងៗ ដូចជា៖ ការដាក់បន្លាលួសបន្ថែម, ការចេញបណ្ណកម្មសិទ្ធិ, ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាជនដែលនៅជាប់ក្នុងបន្លាលួស និងធ្វើសកម្មភាពផ្សេងទៀតនៅលើទីតាំង ឬតំបន់ដែល JBC នៃភាគីទាំងពីរពុំទាន់បានឯកភាពគ្នា។

៤- ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវបញ្ជូនទៅ GBC ឬ JBC៕

អត្ថបទទាក់ទង