Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ថៅកែរោងចក្រ និងកម្មករចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1136
សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ថៅកែរោងចក្រ និងកម្មករចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ថៅកែរោងចក្រ និងកម្មករចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ថៅកែរោងចក្រ និងកម្មករនិយោជិតចូលរួមថែរក្សាសន្តិភាពក្នុងប្រទេស រក្សាភាពសុខដុមរមនាក្នុងរោងចក្រ/សហគ្រាស ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំងអស់គ្នា ដើម្បីបន្តការអភិវឌ្ឍ បន្តនិរន្តរភាពការងារ និងវឌ្ឍនភាពប្រាក់ចំណូល។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាសចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ផ្ដាំក្មួយៗទាំងអស់ជួយរក្សាសន្តិភាព ក្មួយទាំងអស់រួមជាមួយថៅកែរោងចក្ររក្សាឱ្យបានភាពសុខសាន្តក្នុងរោងចក្ររបស់ខ្លួន កុំឱ្យរោងចក្ររបស់យើងមានគ្រឿងញៀន កុំឱ្យរោងចក្ររបស់យើងមានបងតូចបងធំ ឬអំពើទុច្ចរិតណាមួយក្នុងរោងចក្រ ដែលផ្នែកមួយនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់កម្មករនិយោជិតត្រូវប្រឹងប្រែងធ្វើការ រួមជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ថៅកែ និយោជក ដើម្បីធ្វើឱ្យរោងចក្រ/សហគ្រាសមានភាពសុខដុមរមនា បន្តនិរន្តរភាពការងារ និងវឌ្ឍនភាពប្រាក់ចំណូល។

បើតាមការសម្ភាសជាមួយកម្មករ/កម្មការិនីដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនោះ ពួកគាត់សុទ្ធតែត្រូវសន្តិភាព ត្រូវការមេដឹកនាំដែលយកចិត្តទុកដាក់ចំពោះប្រជាជន និងចំពោះកម្មករនិយោជិតដូចជាពួកគាត់ គ្មានអ្នកណាម្នាក់ត្រូវការសង្គ្រាម ភាពអសន្តិសុខ ដែលនាំឱ្យបាត់បង់ការងារធ្វើល្អដូចសព្វថ្ងៃនោះឡើយ។

កម្មករ/កម្មការិនីយល់ថា ការណ៍ដែលកម្ពុជាមានមេដឹកនាំឈ្លាសវៃ និងខិតខំការពារសន្តិភាពនេះហើយ ដែលនាំឱ្យមានការវិនិយោគក្នុងប្រទេសជាបន្តបន្ទាប់ ហើយការវិនិយោគក៏បានផ្ដល់ឱកាសការងារល្អៗដល់ពួកគាត់ជាប្រជាជន សម្រាប់ទទួលបានប្រាក់ចំណូលដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ៕

អត្ថបទទាក់ទង