Khmer First Close

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២រវាងនគរបាលជាតិកម្ពុជានិងនគរបាលភូមិន្ទថៃស្តីពីកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនស្របតាមស្មារតីនៃកិច្ចប្រជុំ(GBC)កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ 383
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២រវាងនគរបាលជាតិកម្ពុជានិងនគរបាលភូមិន្ទថៃស្តីពីកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនស្របតាមស្មារតីនៃកិច្ចប្រជុំ(GBC)កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២រវាងនគរបាលជាតិកម្ពុជានិងនគរបាលភូមិន្ទថៃស្តីពីកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនស្របតាមស្មារតីនៃកិច្ចប្រជុំ(GBC)កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យ និងពិភាក្សាលើផែនការ សកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងធ្វើនៅក្នុង អំឡុងខែតុលា ឆ្នាំ២០២៥ នេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជូនលិខិតអញ្ជើញទៅនគរបាលភូមិន្ទថៃ រួចហើយ ដើម្បីជួបប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីភាគីនគរបាលភូមិន្ទថៃ បានជូនដំណឹងពីការអាក់ខានចូលរួមកិច្ចប្រជុំលើកទី២ ដែលត្រូវរៀបចំកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំលើកទី២រវាងកម្ពុជា-ថៃនេះ គឺធ្វើឡើងបន្ទាប់ពីមានការឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកទី១ រវាងកម្ពុជា-ថៃកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ អនុលោមតាមស្មារតីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង៕

អត្ថបទទាក់ទង