Khmer First Close

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទូចឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ស្របតាមច្បាប់អន្តរជាតិ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ 419
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទូចឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ស្របតាមច្បាប់អន្តរជាតិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទូចឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ស្របតាមច្បាប់អន្តរជាតិ

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតជូនចំពោះ ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ស្តីពីការបន្តតាមដានលើញត្តិបន្ទាន់ពាក់ព័ន្ធនឹងការឃុំខ្លួនខុសច្បាប់និងមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជា១៨នាក់ដោយយោធារបស់ថៃ។

នៅក្នុងលិខិតនោះដែរបានឲ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ត្រឡប់ មកវិញក្នុងចំណោម២០នាក់ដោយយោធាថៃដែលគិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈពេល៦៥ ថ្ងៃហើយដែលកងទ័ពកម្ពុជាចំនួន១៨នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដែលមានអាណត្តិក្នុងការលើកកកម្ពស់និងការការពារសិទ្ធិមនុស្ស ទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរាដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាដល់ការដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ស្របតាមច្បាប់អន្តរជាតិ។

នៅក្នុងលិខិតនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានសង្កត់ធ្ងន់ថាកង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលាអាចនឹងត្រូវបកស្រាយថាជាការយល់ស្រប ឬការព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជានោះទេ ថែមទាំងបង្កើតគម្រូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយផងដែរ៕

អត្ថបទទាក់ទង