Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 13:07 pm ព័ត៌មានជាតិ 161
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ជាមួយនឹងអ្នកដំណើរសរុបចំនួន១៥៤នាក់ ដោយចំណាយពេលហោះហើរជាង ៧ម៉ោងមិនឈប់ (Direct Flight) ហើយជើងហោះហើរនេះមានចំនួន ៤ជើង ក្នុងមួយសប្តាហ៍។

សូមជម្រាបជូនថា Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ដែលមានមូលដ្ឋាននៅរាជធានី Abu Dhabi។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងក្លាយជាផ្នែកសំខាន់ក្នុងការផ្លាស់ប្តូររាជធានី Abu Dhabi ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោកមួយនេះ មានជើងហោះហើរត្រង់រវាងរាជធានីអាប៊ូដាប៊ី (Abu Dhabi)-រាជធានីភ្នំពេញ ចំនួន៤ជើងក្នុងមួយសប្តាហ៍ ពោល គឺរៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍៕

Warmly welcome the historic first direct flight of the world-class airline Etihad Airways from Abu Dhabi, United Arab Emirates, which touched down at Techo International Airport on the morning of 4 October 2025. The flight carried 154 passengers and the non-stop flight took 7 hours. Ethihad Airways operates four flights per week.

អត្ថបទទាក់ទង